បន្ទាយមានជ័យៈ រថយន្តដឹកទំនិញតូចធំ រួមទាំងរថយន្តដឹកអ្នកដំណើរ បានបើកបរចេញចូលឆ្លងកាត់ តាមច្រកទ្វារព្រំដែនប៉ោយប៉ែតគគ្រឹកគគ្រេង ខណៈការបើកឱ្យដំណើរការឡើងវិញចំពោះកម្មករអូសរទេះដឹកទំនិញនៅមានការរឹតត្បិតនៅឡើយដោយបើកឱ្យចេញចូលតែរទេះតូចៗប៉ុណ្ណោះ។
បច្ចុប្បន្ន ចាប់ពីច្រកចាំយាមនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់ច្រកជាំនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គេមិនប្រទះឃើញមានសកម្មភាពកម្មករអូសរទេះច្រើនដូចកាលពីមុននោះទេ លើកលែងតែនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ១ ប៉ុណ្ណោះ។ Continue la lecture