Archives du mot-clé សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងជំនួបជាមួយទូតបារាំង

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងជំនួបជាមួយទូតបារាំង

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ

ចុះផ្សាយ​នៅ​ថ្ងៃ៖ 

ដោយ៖ញឹម សុផល

ក្រុមអង្គការសង្គមស៊ីវិលមួយក្រុមបានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះថា ពួកគេនៅតែបន្តមានការព្រួយបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា។ ការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេ មានជំនួបមួយជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងស្ថានទូតបារាំង។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និងមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានលើកឡើងជាសម្លេងតែមួយថា ពួកគេមានការព្រួយបារម្ភចំពោះសេរីភាពក្នុងការជួបជុំ ​ការបញ្ចេញមតិ និងសេរីភាពខាងនយោបាយ។ ជាការព្រួយបារម្ភ ដោយសារកន្លងមកសកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថាននានា ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ Continue la lecture