Archives pour la catégorie events national

មន្ត្រីបក្សកម្លាំងជាតិម្នាក់ត្រូវឃុំខ្លួន

សមាជិកក្រុមការងារបណ្ដោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង ស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ)

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​ការ​ចាប់​ខ្លួន​នេះ​គឺ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​នោះ​ទេ។ លោកចាត់​ទុក​ករណី​នេះ​ថា ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ឌឹម គៀង ដោយ​ឥតលក្ខខណ្ឌ​។

វា​ជា​រឿង​ដដែលៗ​ ហើយ​​ជា​ការ​បំភិតបំភ័យ​​ដល់​សកម្មជន​ផ្សេងៗ​ទៀត ហើយ​ខ្ញុំ​គិត​ថា មិន​ត្រូវ​បន្ត​ការ​នាំ​ខ្លួន​រឿង​កំហុស​បន្តិចបន្តួច​ណា​នោះ​ទេ​ បើ​មាន​កំហុស​បន្តិចបន្តួច​គួរ​តែ​ហៅ​អប់រំ​ណែនាំ​​ ដើម្បី​ឱ្យ​គាត់​ធ្វើ​ការ​កែ​លំអ។ ការ​ចាប់​ខ្លួន​វា​ជា​​រូប​ភាព​មួយ​មិន​ល្អ​សម្រាប់​សង្គម​ដែល​យើង​តែង​តែ​ពោល​ពាក្យ​ថា ​ទទួល​យក​របប​ប្រជាធិបតេយ្យ​នោះ​ទេ។

Continue la lecture

មេទ័ព​កម្ពុជា និង​ថៃ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ជម្លោះ​ព្រំដែន

ទាហាន​ថៃ (ឆ្វេង) ថត​រូប​ពេល​ទាហាន​ខ្មែរ​និយាយ​ជាមួយ​ទាហាន​ថៃ​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​ជម្លោះ​ប្រាសាទ​តាមាន់ធំ ឬ​ប្រាសាទ​តាមាន់ធំ ជា​ភាសា​ខ្មែរ ជាប់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៥។ រូបថត AFP

ដោយ AFP    ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025 | 11:21 យប់ PT

ប្រមុខ​យោធា​នៃ​ប្រទេស​ថៃ និង​កម្ពុជា នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ទាហាន​ខ្មែរ​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ព្រំដែន។

នាយករដ្ឋមន្ត្រីថៃលោក Paetongtarn Shinawatra បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា « ភាគីទាំងពីរគួរតែរក្សាភាពស្ងប់ស្ងាត់ និងពិភាក្សាគ្នាដើម្បីមើលអ្វីដែលយើងអាចព្រមព្រៀងគ្នាបាន » ហើយបានអំពាវនាវឱ្យមានការពិភាក្សាដោយសន្តិវិធី។

Continue la lecture

កម្ពុជាពុំបានស្ដារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ

សមាជិក​សភា​អឺរ៉ុប បោះឆ្នោត​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​មួយ​នៅ​សភា​អឺរ៉ុប ​ក្នុង​ក្រុងស្ត្រាសបួរហ្គ៍ (Strasbourg) ភាគ​ខាង​កើត​ប្រទេស​បារាំង កាល​ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២២។ (រូបភាព៖ AFP)

នៅ​ថ្ងៃ​ទី​២២​ឧសភា សហភាព​អឺរ៉ុប​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក សម្រាប់​២០២៤ ដោយ​ក្នុង​នោះ​សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ចាប់​តាំង​ពី​លោក ហ៊ុន មាណែត បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ខុស​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ឡើយ។ Continue la lecture