khmer krom1

ចម្រៀងខ្មែរកម្ពុជាក្រោម (khmer krom Song)

 

ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម៖

ទំនាក់ទំនង​រវាងព្រះរាជា​នៃ​ប្រទេស​កម្ពុជា គឺ​ស្ដេចជ័យជេដ្ឋាទី២ មាន​ប្រពន្ធជា​ជនជាតិ​យួន ឈ្មោះ​ចូវគឺជា​កូនទី៨ របស់​​ស្ដេចយួន​អណ្ណាម​នេះ​ហើយ ដែល​បើក​ផ្លូវ​អោយ​ជនជាតិ​យួនចូល​មក​តាំង​លំនៅ ​លើ​ដែន​
ដី​កម្ពុជា​ក្រោម​នេះតាំង​ពី​ដើម​សតវត្ស​ទី១៧។
នៅ​គ្រិស្តសករាជ​១៦២១ ដោយ​យក​លេស​ថា ប្រទេស​យួន មាន​ចម្បាំង​ជាមួយ​ចិន  ទូត​របស់​យួន​បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ស្ដេចអណ្ណាម មក​កម្ពុជា។ មួយ​ច្បាប់​​ប្រគល់​ស្ដេចជ័យជេដ្ឋាទី២ ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀតប្រគល់អោយកូនស្រី ដើម្បីជួយ​និយាយនិងស្វាមី សុំ​ខ្ចី​ដី​ខ្លះ​នៅ​តំបន់​កម្ពុជា​ក្រោម ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។
ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈ​ពេល ៥ឆ្នាំ ហើយ​សន្យា​ថា គ្រប់ ៥ឆ្នាំ នឹង​សង​មក​ខ្មែរ​វិញ។
ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​លើទឹក​ដី​ខ្មែរ កាន់​តែ​ច្រើន​ឡើងៗ។ 
ទឹក​ដី​កម្ពុជា​ក្រោម ឬ​ដែល​បារាំង​ហៅ​ថា​ដែន​ដី កូសាំងស៊ីន (Cochinchine) ពី​បរម​បុរាណ​របស់​ខ្មែរ បាន​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​យួនកាលពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ក្រោម​ការ​ចុះ​ហត្ថលេខា​​ប្រគល់​ទឹក​ដី​នេះ​ទៅ​អោយ​ប្រទេស​យួនដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។

 

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *

Vous pouvez utiliser ces balises et attributs HTML : <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

welcome to Meatophum khmer