Archives pour la catégorie events national

ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទុះអាវុធជាមួយទាហានថៃ

លោក សួន រោន អាយុ៤៨ឆ្នាំ ជាទាហានខ្មែរដែលបានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រំដែននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សាច់​ញាតិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន ពិធី​បុណ្យ​សព​ឱ្យ​លោក សួន រោន កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទាយ​ទាហាន​កង​ពល​លេខ​៩។

ទាហាន​ខ្មែរ​និង​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​គ្នា​ក្នុង​រយៈពេល​ខ្លី ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​តាម​ព្រំដែន​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​បណ្ដាញ​សារព័ត៌មាន​របស់​ថៃ។ Continue la lecture

ការ​បរិភោគ​សាច់​ឆៅ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ

អយស្ទ័រគឺជាអាហារសមុទ្រ ដែលពលរដ្ឋនិយមហូបឆៅ។ (រូប៖ ពីហ្វេសប៊ុក)
      1. Link

អ្នក​ជំនាញ​ផ្នែក​សុខភាព​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​បរិភោគ​សាច់​ឆៅ​ដោយ​មិន​បាន​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​ថា អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ពួកគាត់​អះអាង​ថា ការ​បរិភោគ​សាច់​ឆៅ​អាច​បង្ក​ឱ្យ​អ្នក​ទទួលទាន​ពុល​អាហារ​ដូចជា ក្អួតចង្អោរ រមួល​ពោះ ក្ដៅខ្លួន ឈឺក្បាល និង​រាករូស​ជាដើម។

ការ​បរិភោគ​សាច់ឆៅ ឬ​ចំអិន​មិន​ឱ្យ​ឆ្អិន​ល្អ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ជា​ការ​រក្សា​នូវ​ប្រូតេអ៊ីន​ឱ្យ​បាន​ច្រើន​ដើម្បី​ប៉ូវ​កម្លាំង និង​មាន​វីតាមីន​ជួយ​ដល់​សុខភាព។ ករណី​នេះ​ជំរុញ​ឱ្យ​អ្នក​ផលិត​មាតិកា និង​អ្នក​បង្កើត​គេហទំព័រ​រក​លុយ​នៅ​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន​នាំ​គ្នា​ថត​វីដេអូ​បរិភោគ​សាច់​ឆៅ​ស្រស់ៗ ដូចជា សាច់​គោ សាច់​មាន់ អយស្ទ័រ និង​គ្រឿង​សមុទ្រ​ឆៅ​ជាដើម ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ជំនាញ​សុខភាព​មើល​ឃើញ​ថា ការ​បរិភោគ​សាច់​ឆៅ​នេះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ Continue la lecture

អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

ស្ត្រី​ម្នាក់​អង្គុយ​លក់​បន្លែ​ក្នុង​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​នៅពេល​ចុងសប្តាហ៍​កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

អាជីវករនិង​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធមួយ​ចំនួន បានថ្លែង​ពី​ផលវិបាក​នៃ​ការ​រកប្រាក់​ចំណូល​ដែល​បន្ត​ថយចុះ​ ខណៈពួកគេ​កំពុង​បន្ត​ជាប់បំណុល​ធនាគារ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់​ថា IDEA លោក​ វន់​ ពៅ ប្រាប់​វីអូអេ​នា​ពេល​ថ្មីៗ​នេះថា អ្នក​រកស៊ីក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ប្រាក់​ចំណូល​យ៉ាង​គំហុក ហើយអ្នកខ្លះ​បាន​បាត់​បង់​មុខ​របរ​ ដូច​ជា​អ្នកលក់​ដូរ​នៅ​ជុំវិញ​បរិវេណ​មន្ទីរ​ពេទ្យ​ និងនៅ​តាម​ទីកន្លែង​មួយចំនួន​ទៀត​ គ្រា​ដែលអាជ្ញាធរ​រៀប​ចំទីតាំង​ទាំង​អស់​នោះឲ្យ​មាន​សណ្តាប់ធ្នាប់​ប្រសើរ​ជាង​មុន។ Continue la lecture