
អ្នកជំនាញផ្នែកសុខភាពព្រមានអំពីគ្រោះថ្នាក់នៃការបរិភោគសាច់ឆៅដោយមិនបានចម្អិនឱ្យឆ្អិនល្អថា អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព។ ពួកគាត់អះអាងថា ការបរិភោគសាច់ឆៅអាចបង្កឱ្យអ្នកទទួលទានពុលអាហារដូចជា ក្អួតចង្អោរ រមួលពោះ ក្ដៅខ្លួន ឈឺក្បាល និងរាករូសជាដើម។
ការបរិភោគសាច់ឆៅ ឬចំអិនមិនឱ្យឆ្អិនល្អត្រូវបានមនុស្សមួយចំនួនយល់ឃើញថា ជាការរក្សានូវប្រូតេអ៊ីនឱ្យបានច្រើនដើម្បីប៉ូវកម្លាំង និងមានវីតាមីនជួយដល់សុខភាព។ ករណីនេះជំរុញឱ្យអ្នកផលិតមាតិកា និងអ្នកបង្កើតគេហទំព័ររកលុយនៅតាមបណ្ដាញសង្គមមួយចំនួននាំគ្នាថតវីដេអូបរិភោគសាច់ឆៅស្រស់ៗ ដូចជា សាច់គោ សាច់មាន់ អយស្ទ័រ និងគ្រឿងសមុទ្រឆៅជាដើម ដើម្បីទាក់ទាញអ្នកទស្សនា។ ប៉ុន្តែផ្ទុយទៅវិញអ្នកជំនាញសុខភាពមើលឃើញថា ការបរិភោគសាច់ឆៅនេះបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ Continue la lecture