Archives du mot-clé ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទុះអាវុធជាមួយទាហានថៃ

ទាហានខ្មែរម្នាក់ស្លាប់ក្នុងការផ្ទុះអាវុធជាមួយទាហានថៃ

លោក សួន រោន អាយុ៤៨ឆ្នាំ ជាទាហានខ្មែរដែលបានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រំដែននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សាច់​ញាតិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន ពិធី​បុណ្យ​សព​ឱ្យ​លោក សួន រោន កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទាយ​ទាហាន​កង​ពល​លេខ​៩។

ទាហាន​ខ្មែរ​និង​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​គ្នា​ក្នុង​រយៈពេល​ខ្លី ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​តាម​ព្រំដែន​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​បណ្ដាញ​សារព័ត៌មាន​របស់​ថៃ។ Continue la lecture