Archives du mot-clé អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

ស្ត្រី​ម្នាក់​អង្គុយ​លក់​បន្លែ​ក្នុង​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​នៅពេល​ចុងសប្តាហ៍​កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

អាជីវករនិង​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធមួយ​ចំនួន បានថ្លែង​ពី​ផលវិបាក​នៃ​ការ​រកប្រាក់​ចំណូល​ដែល​បន្ត​ថយចុះ​ ខណៈពួកគេ​កំពុង​បន្ត​ជាប់បំណុល​ធនាគារ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់​ថា IDEA លោក​ វន់​ ពៅ ប្រាប់​វីអូអេ​នា​ពេល​ថ្មីៗ​នេះថា អ្នក​រកស៊ីក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ប្រាក់​ចំណូល​យ៉ាង​គំហុក ហើយអ្នកខ្លះ​បាន​បាត់​បង់​មុខ​របរ​ ដូច​ជា​អ្នកលក់​ដូរ​នៅ​ជុំវិញ​បរិវេណ​មន្ទីរ​ពេទ្យ​ និងនៅ​តាម​ទីកន្លែង​មួយចំនួន​ទៀត​ គ្រា​ដែលអាជ្ញាធរ​រៀប​ចំទីតាំង​ទាំង​អស់​នោះឲ្យ​មាន​សណ្តាប់ធ្នាប់​ប្រសើរ​ជាង​មុន។ Continue la lecture